Tuesday, August 30, 2011

លុយ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទ្រី​ភាព​ទទួល​បាន​ចំណែក​ដែន​​ជម្រក​សត្វ​​បឹង​ពែរ

 

ក្រុម​ហ៊ុន​ទ្រី​ភាព​ស្និទ្ធ​នឹង​ភរិយា​លោក ហ៊ុន សែន ដែល​ទើប​ទទួល​បាន ផ្ទៃ​ដី ២ម៉ឺន​ហិកតារនៃ​​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ក្នុង​ខេត្ត​ រតនគិរី  ត្រូវ​គេ​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ បាន​ប្រើ​ប្រាស់​លុយ​ដើម្បី​ទទួល​​បាន​ចំណែក​ដី​ដ៏​ធំ​ទៀត នៅ​ដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ ក្នុង​ខេត្ត ព្រះវិហារ។
ក្រុម​មន្ត្រី​បាន​និយាយ​ថា ក្រុមហ៊ុន ទ្រី​ភាព​នីហរ័ណ អាហរ័ណ បាន​ចំណាយ​លុយ​១៣ម៉ឺន​ដុល្លារ​សម្រាប់​ការ​សាង​សង់​ទី​ស្នាក់​ការ គណបក្ស​ប្រជាជន​ និង ​ការរិយាល័យ​សម្រាប់​មន្ត្រី​បរិស្ថាន​៦០​នាក់ ដើម្បី​បាន​ដី​ទំហំ ៩៩១៦ ហិកតារ នៅ​ទី​នោះ​ដាំ​ដើម​កៅ​ស៊ូ ។ ក្រុម​ហ៊ុន​ក្នុង​ស្រុក​ចំនួន២​ទៀត ក៏​ទទួល​បាន​ដី​នៅ​ដែន​ជម្រក​សត្វ​នេះ​ផង​ដែរ​ ។ ដែល​បាន​ធ្វើ​ឲ្យ​បាត់​បង់​ព្រៃ​ជម្រក​សត្វ​សរុប​២៨.៦៩៦​ហិតារ។
ព្រៃឈើកម្ពុជាដែលរងការបំផ្លាញដើម្បីយកដី
បណ្ដា​អង្គការ​សង្គម​ស៊ីវីល​បាន​និយាយ​ថា សម្បទាន​ទាំង​នេះ នឹង​នាំ​ទៅ​ដល់​ការ​ឈូស​បំផ្លាញ​ព្រៃ​ពណ៌​បៃតង​​ដ៏​សំខាន់ រាប់​ពាន់​ហិកតារ​នៅ​​ចំណុច​ស្នូល​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​នេះ រី​ឯ​ដើម​ជ័រទឹក​រាប់ម៉ឺន​ដើម​​​ដែល​ជា​បង្អែក​ជីវភាព របស់​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​គួយ ក៏​កំពុង​រង​ការ​កាប់​បំផ្លាញ​ដែរ។
កន្លង​ទៅ​​អង្គការGloball Witness ជា​អង្គការ​ការពារ​បរិស្ថាន មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ ​បាន​រិៈគន់​ហៅ​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​សម្រាប់​លក់​ដែល​ពួក​អ្នក​មាន​លុយ​​អាច​ធ្វើ​អ្វី​ក៏​បាន ៕

0 comments:

Blog Archive