Tuesday, August 30, 2011
សិស្សគុនល្បុក្កតោកម្ពុជាជួបបញ្ហារឿងលិខិតឆ្លងដែន
ដោយ ដែន អយុធ្យា
2011-08-28
មន្ត្រីសហព័ន្ធកីឡាល្បុក្កតោកម្ពុជាអំពាវនាវដល់សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ឬផ្នែកពាក់ព័ន្ធជួយអន្តរាគមន៍ឲ្យពន្លឿនការធ្វើលិខិតឆ្លងដែន។
លោក សាន ឌឹមស៊ាន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា មានប្រសាសន៍នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ថា កម្ពុជាបានត្រៀមកីឡាករល្បុក្កតោចំនួន ៣នាក់ ឲ្យទៅចូលរួមប្រកួតប្រយុទ្ធក្បាច់គុនចម្រុះ (Mixed Martial Art Fighting) លំដាប់អន្តរជាតិ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា នៅប្រទេសម៉ាឡេស៊ី។
លោកថា កីឡាករល្បុក្កតោកម្ពុជា ដែលត្រៀមបញ្ជូនទៅប្រកួតមានកីឡាករ សាយ តេវិន គង់ រ៉ាវី និង ថុន សារី។
លោក សាន គឹមស៊ាន គ្រូបង្ហាត់ល្បុក្កតោ មានរហស្សនាមថា «លោកគ្រូតាក្រមាមាស» បច្ចុប្បន្នបង្ហាត់នៅក្លឹបឃេវ័ន (K1) នារាជធានីភ្នំពេញ បានថ្លែងថា ពេលវេលាប្រកួតជិតចូលមកដល់ ប៉ុន្តែលិខិតឆ្លងដែនរបស់កីឡាករនៅមិនទាន់បាននោះឡើយទេ។
លោកបានអំពាវនាវទៅមន្ត្រីធ្វើលិខិតឆ្លងដែនក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ស្នើជួយជំរុញផ្ដល់លិខិត្តឆ្លងដែន និងទិដ្ឋាការឲ្យសិស្សគុនល្បុក្កតោចំនួន ៣នាក់ ដែលសហព័ន្ធបានដាក់ពាក្យសុំចេញឲ្យបានឆាប់ ដើម្បីឲ្យសិស្សគុនល្បុក្កតោបានបង្ហាញសមត្ថភាពឲ្យពិភពលោកបានស្គាល់ និងជាតំណាងឲ្យប្រទេសកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានថ្លែងថា គណៈកម្មការកីឡាអូឡាំពិក បានបញ្ជូនសំណើធ្វើលិខិតឆ្លងដែនរបស់សហព័ន្ធកីឡាល្បុក្កតោ បញ្ជូនទៅក្រសួងមហាផ្ទៃរួចហើយ និងរង់ចាំការអនុញ្ញាតពីក្រសួងមហាផ្ទៃ បញ្ជូនទៅការិយាល័យលិខិតឆ្លងដែនចុងក្រោយ។
ទោះយ៉ាងណា លោក គឹម ស៊ាន បានថ្លែងថា ក្បាច់គុនល្បុក្កតោកម្ពុជា អាចមានសំណាងល្អ ឬអាក្រក់ ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅម៉ាឡេស៊ី នៅដើមខែកញ្ញាខាងមុខ បានឬមិនបាន គឺអាស្រ័យនៅលើលិខិតឆ្លងដែន។ លោកមានជំនឿថា សមត្ថភាពកីឡាករ និងបច្ចេកទេសគឺមានគ្រប់គ្រាន់ ប៉ុន្តែមិនទាន់មានពេញបរិបូណ៌នោះទេ ព្រោះការបរិភោគអាហារសម្រាប់ទ្រទ្រង់រាងកាយរបស់កីឡាករនៅមានកម្រិតនៅឡើយ ដែលរហូតមកដល់ពេលនេះមិនមានស្ថាប័នពាក់ព័ន្ធណាមួយជួយឧបត្ថម្ភនោះទេ។
លោកគ្រូគុនល្បុក្កតោមានជំនឿថា ក្នុងរយៈពេលពី២ ទៅ៣ឆ្នាំទៀត ល្បុក្កតោកម្ពុជានឹងមានសង្ឃឹមឈ្នះការប្រកួតពី៨០ ដល់៩០% ប្រសិនបើមានអាហារហូបចុក ឬមានអ្នកទំនុកបម្រុងនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីការិយាល័យលិខិតឆ្លងដែនដើម្បីស្នើសេចក្ដីអត្ថាធិប្បាយបានទេជុំវិញកង្វល់របស់មន្ត្រីសហព័ន្ធកីឡាល្បុក្កតោបានទេនៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១។
លោកគ្រូតាក្រមាមាសបានឲ្យដឹងថា ការប្រកួតជើងឯកនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា គណៈកម្មការប្រកួតបានអនុញ្ញាតឱ្យប្រើក្បាច់គុណចម្រុះមានដូចជា ក្បាច់ប្រដាល់ ក្បាច់កីឡាកាស ការ៉ាតេ និងក្បាច់ផ្សេងៗជាច្រើន ដែលប្រទេសនីមួយៗ មានយកមកប្រកួតវៃលើសង្វៀនអន្តរជាតិ។
នៅឆ្នាំ២០០៩ កីឡាល្បុក្កតោកម្ពុជាបានចូលជាសមាជិកនៃសភាក្បាច់គុណយុទ្ធគុណពិភពលោករបស់កូរ៉េខាងត្បូង ដែលប្រទេសនេះជាប្រធាន។
មន្ត្រីសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានឲ្យដឹងដែរថា កាលពីឆ្នាំ២០១០ កីឡាល្បុក្កតោកម្ពុជាធ្លាប់បានចូលរួមក្នុងពិធីបុណ្យបង្ហាញក្បាច់គុណនៅប្រទេសកូរ៉េ ប្រកួតជាមួយ ១២ប្រទេស ក្នុងចំណោម ៣៧ប្រទេសជាសមាជិក។ លទ្ធផលក្បាច់ល្បុក្កតោកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៃក្បាច់គុណបុរាណពិភពលោក៕
Blog Archive
-
▼
2011
(3640)
-
▼
August
(1168)
- Bear Tattoos ...
- Bird Tattoos ...
- Lower back tattoos c...
- Buddhist Tattoos ...
- Black Koi Tattoo Des...
- Bug Tattoos ...
- Bull Tattoos ...
- Butterfly Tattoos ...
- Car Tattoos ...
- Custom Tribal Bird T...
- Cat Tattoos ...
- Celtic Tattoos ...
- Cherub Tattoos If you are searc...
- Clover Tattoos Thinking about g...
- Japanese Horimono Tatt...
- Crown Tattoos Lets face it peop...
- Demon Tattoos Searching for a s...
- Dragon Tattoos Dragon tattoos a...
- Dragonfly Tattoos ...
- Perfect Tattoos Machine Thailand Tattoos Machin...
- Egyptian Tattoos Egyptian tatto...
- A Princesses dreams come true.... Eve...
- "If you can dream it, you can do it!" are word...
- It's gone by fast...but all good things must c...
- Being Miss Minnesota Teen was Truly a Dream Co...
- A farewell letter from Miss Missouri Teen 20...
- Miss Missouri Preteen Cover Girl continues to ...
- Farewell to Courtney Olson - Miss Minnesota Jr...
- A note to Missouri Jr. Teen 2011 contestants f...
- Shes not giving up her title, shes just givi...
- Introducing the 2011 Miss Minnesota Queen... ...
- Joining the NAMFAM are our new 2011 Miss Misso...
- Farewell to Miss Arizona Jr. Preteen, Gabby Ar...
- What a year Miss Arizona Teen, Amber Scholl ha...
- 2011 National American Miss Arizona Queens joi...
- Farewell Salt Lake City...Hello 2011 Utah Roya...
- National American Miss girls make a HUGE footp...
- MISSOURI girls make a HUGE HUGE difference - ...
- WIsconsin girl becomes spokesperson for the Blood ...
- Miss Iowa Teen donates the Community Involveme...
- HERE THEY ARE....the 2011 National American Miss...
- HERE THEY ARE....the 2011 National American Mi...
- Miss Iowa Cover Girl takes center field ...
- Farewell from Miss Wisconsin Jr. Preteen Cover Gir...
- It all started with a young girl and a dream.....
- This year has been "so much of a good thing" f...
- Pop star Temara Melek says pageants gave her t...
- Farewell to Sam Triani, Miss Illinois Jr. Teen...
- National American Miss Wisconsin Teen 2010 Katie S...
- Miss Iowa Cover Girl continues to make a diffe...
- As she put away her crown, Miss Wisconsin Pretee...
- As she put away her crown, Miss Wisconsin Pret...
- Taylor Castro, Miss Illinois Jr. Preteen shot ...
- The best girls Before aeroplane pilot...
- Ch...
- Apsara khmer
- Apsara Dancer ...
- រាស្រ្តខ្មែរស្រែកយំព្រោះបាត់បង់ដី ...
- សូមកុំរំលាយខ្មែរ
- ចាស់ដូង, ចាស់ត្នោត ...
- ធ្វើបុណ្យ ធ្វើបាប ...
- វាចាអំបាត ...
- Hero monk & Hocimonks ...
- ប្រទេសយួនគ្រោងបង្កើតរោងចក្រផលិតស្រាបៀរនៅ...
- លុយធ្វើឲ្យក្រុមហ៊ុនទ្រីភាពទទួលបានចំណែក...
- រដ្ឋាភិបាលនឹងឲ្យអង្គការធាងត្នោតធ្វើសកម្មភ...
- គណៈរដ្ឋមន្រ្តីឆ្លងសេចក្តីព្រាងច្បាប់ស្តីពី...
- តើលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការឬជាមេដឹកន...
- តើលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការឬជាមេដឹក...
- មន្ត្រីបក្សប្រជាជនគំរាមសម្លាប់សមាជិកបក្ស...
- ពលរដ្ឋត្អូញត្អែរអំពីកុងត្រូលជជុះនៅព្រំដែន...
- កម្មករអូសរទេះតវ៉ាការរកស៊ីផ្ដាច់មុខរបស់ឈ...
- កម្មករអូសរទេះតវ៉ាការរកស៊ីផ្ដាច់មុខរបស់...
- សិស្សគុនល្បុក្កតោកម្ពុជាជួបបញ្ហារឿងលិខិតឆ្...
- ប្រទេសកម្ពុជានឹងមានធាតុអាកាសមិនល្អរហូតដ...
- ពលរដ្ឋបារម្ភអំពីសកម្មភាពបូមខ្សាច់នៅព្រែក...
- សាលាក្ដីខ្មែរក្រហម ធ្វើសវនាការពិនិត្យស្មារតី...
- អតីតអ្នកទោសគុកទួលស្លែង លោក វ៉ាន់ ណាត ឈឺធ្ងន...
- លោក ជា មុនី ប្ដឹងមន្ត្រីសហជីពខ្មែរពីបទគំរា...
- ស្ថានការណ៍នៅព្រំដែនធូរស្រាលបន្ទាប់ពីថៃប្ដ...
- ក្រុមហ៊ុនស្រាបៀរអង្គរព្រមសងប្រាក់ទៅស្ត្រី...
- គ.ជ.ប.បដិសេធផ្លាស់ប្ដូរសមាសភាពមន្ត្រី ...
- កម្មកររោងចក្រកាត់ដេរជីមលីជាង១០០នាក់សន្លប់...
- អាជ្ញាធរដាក់ផែនការគ្រប់គ្រងឡូត៍នេសាទ៣៥ដែល...
- Summary Biography of COURAGE WITHOUT BORDERS Photo...
- Khmer Rouge Prison Survivor and Activist in a Coma...
- What caused so many deaths in Khmer Rouge regime? ...
- In Samlot, Former Rebels Want Limited Tribunal...
- At Lowell Festival, the Tastes of a New Generation...
- Cambodia's activist monk fights on despite thr...
- Why are H&M clothing stitchers fainting in Cam...
- CCHR 2nd letter to Sok An asking for clarifica...
- Preparation for the Speak Truth To Power Exhibit a...
- Japan's new leader Noda sparks wariness in Chi...
- Parties Want Representation in Election Commit...
- Cambodian govt defends NGO law – report 30 ...
- Reading among Khmer people - Op-Ed by James Sok ...
- Eight Vietnamese activists 'held for subversio...
- Kathen announcement in Blois, France
- CIVICUS Cambodia-RFK Center's Speak Truth T...
-
▼
August
(1168)
0 comments:
Post a Comment