Tuesday, August 30, 2011

ប្រទេស​យួន​គ្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ​នៅ​កម្ពុជា

 

ក្រុម​ហ៊ុន​ផលិត​ស្រាបៀ​របស់​ប្រទេស​វៀតណាម​ឈ្មោះ PhuYen មាន​គម្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​ស្រាបៀ​មួយ​នៅ​ប្រទេស​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក ក្នុង​គម្រោង​ទឹក​ប្រាក់​៦​លាន​ដុល្លារ។
ការផលិតស្រាបៀររបស់ក្រុមហ៊ុន Phu Yen នៅប្រទេស វៀតណាម
លោកស្រី សៀង ចាន់ហេង ប្រធាន​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ដែល​ជា​ដៃគូរ​ក្នុង​គម្រោង​វិនិយោគ​នេះ​បាន ​និយាយ​ថា ការ​វិនិយោគ​រួម​គ្នា​នេះ ៩០​ភាគ​រយ​គឺ​ជា​របស់​វៀតណាម និង​១០​ភាគរយ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​លោកស្រី។
លោកស្រី​បាន​បន្ត​ថា គម្រោង​នេះ​នឹង​ចាប់​ផ្តើម​នៅ​ខែ​មេសា​ឆ្នាំ​២០១២ ដោយ​ធ្វើ​ការ​សាងសង់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ហើយ​គ្រោង​ផលិត​ស្រា​បៀរ​និង ភេសជ្ជៈ​ពី​១០ ទៅ​៣០​លាន​លីត្រ​ក្នុង​មួយ​ឆ្នាំ៕

0 comments:

Blog Archive