រដ្ឋាភិបាលនឹងឲ្យអង្គការធាងត្នោតធ្វើសកម្មភាពវិញជាមួយការប្រកាសកំហុសជាសាធារណៈ
លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃអាទិត្យថា សមាគមនេះ ត្រូវបានកោះអញ្ជើញទៅចូលរួមកិច្ចប្រជុំមួយ កាលពីចុងសប្ដាហ៍មុន ជាទីដែលអង្គការនេះត្រូវបានប្រាប់ ថា ខ្លួនអាចចុះបញ្ជីឡើងវិញ នៅពេលណាក៏បាន ប៉ុន្តែបន្ទាប់ពីបានប្រកាសជាសាធារណៈ នូវកំហុសឆ្គងរបស់ខ្លួន។
ដោយត្រូវបានដកស្រង់សម្ដីដោយព្រឹត្តិបត្រឌឹឃេមបូឌាដេលី ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ លោក នុត សាអាន បាននិយាយថា ” ក្រសួងបានលើកឡើងថា គេ គួតែទទួលស្គាល់កំហុសរបស់ខ្លួន ហើយនិយាយប្រាប់បណ្ដាញព័ត៌មានថា ខ្លួនបានប្រព្រឹត្តខុស។នៅពេលដែលគេបានប្រាប់បណ្ដាញព័ត៌មានពី កំហុសរបស់ខ្លួនហើយនោះ គេអាចទៅចុះបញ្ជីការជាមួយក្រសួងមហាផ្ទៃម្ដងទៀតបាន ” ។
សមាគមធាងត្នោតដែលបានឃ្លាំមើល ការជម្លៀសចេញរបស់ប្រជាពលរដ្ឋដែលមានទីលំនៅប៉ះពាល់គំរោងស្ដារ ផ្លូវដែកឡើងវិញ បានធ្វើការរិះគន់នៅក្នុងរបាយការណ៍មួយរបស់ខ្លួនកាលពីខែកក្កាដា ដោយចោទថា រដ្ឋាភិបាលបានវាយតម្លៃទាបពេកលើអចលនទ្រព្យរបស់គ្រួសារដែលត្រូវ ជម្លៀសចេញនិងថា បានបង្កើតស្ថានភាពមួយដែលធ្វើឲ្យក្រុមគ្រួសារ ប្រជាពលរដ្ឋទទួលបានសំណង តិចតួចជាងអ្វីដែលពួកគេសមនិងទទួលបាន។
ដោយសាររបាយការណ៍នេះ ហើយជាផ្នែកសំខាន់ដែលធ្វើឲ្យក្រសួងមហាផ្ទៃផ្អាក់សកម្មភាពរបស់ សមាគមនេះ រយៈពេល៥ខែ កាលពីថ្ងៃទី១ខែសីហា ដោយចោទប្រកាន់ថា បានចម្រុញក្រុមគ្រួសារទាំងនោះឲ្យជំទាស់នឹងគម្រោង ដែលឧបត្ដម្ភដោយរដ្ឋ ។ ប៉ុន្តែយ៉ាងណាក៏ដោយធនាគារ អភិវឌ្ឍន៏(ADB)ដែលជាម្ចាស់មូលនិធិសំខាន់សម្រាប់គម្រោងនេះបាន គាំទ្ររបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលទាំងនោះដោយថា មានភាពត្រឹមត្រូវ ឆ្លុះបញ្ចាំងការពិត ៕
0 comments:
Post a Comment