--------------------
ភ្នំពេញ: គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានផ្ញើសារលិខិត ជូនចំពោះគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាដែលជាបក្សនយោបាយខ្មែរបង្កើតដោយថា្នក់ដឹកនាំគឺលោក ហូ ជីមិញ កាលពីឆ្នាំ ១៩៥១ ដើម្បីសំដែងនូវអំណរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ (ដោយលួចបន្លំ) នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា។
សារលិខិតដែលចុះថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៣ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា" ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតសកលើកទី ៥ ប្រកបដោយជោគជ័យ ហើយគណបក្សប្រជាជនកម្ពុជា ជាបងប្អូន ដណ្តើមបានជ័យជម្នះ "។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា " ប្រកបដោយមនោសញ្ចេតនាភាតរៈ ស្មារតីសមមិត្តដ៏ជិតស្និទ្ធ បក្សកុម្មុយនីស្ដវៀតណាម និងប្រជាជនវៀតណាម សូមជូនពរសព្ទសាធុការពរដល់បក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ជាបងប្អូន "។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់ថា " យើងខ្ញុំមានជំនឿជឿជាក់ថា អាណត្តិសភាថ្មី ដែលមានគណបក្សប្រជាជនកម្ពុជា ជាស្នូល នឹងបន្តដឹកនាំប្រជាជនកម្ពុជា ជម្នះបានរាល់ការលំបាក ដណ្តើមបានជាបន្តទៀតនូវសមិទ្ធផលថ្មីៗ និងធំធេងថែមទៀត ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងកសាងដោយជោគជ័យ ប្រទេសកម្ពុជាមួយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម "។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សូមប្រសិទ្ធពរជូនចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ សភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ស្រស់បំព្រងជានិច្ច ឋិតឋេរចីកាល៕
សារលិខិតដែលចុះថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៣ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ
0 comments:
Post a Comment