Friday, August 2, 2013

ហ៊ុន សែន ៖ បក្សសង្គ្រោះជាតិនឹងបាត់បង់អាសនៈសភា


.............................
លោក វ៉ូលហ្គាំង ម៉ូស័រ (WolfgangMoser) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានឲ្យដឹងបានឲ្យដឹងថា លោក ហ៊ុន សែន បានស្នើឲ្យលោកផ្ញើសារនេះបន្តទៅគណបក្សសង្គ្រោះជាតិ អំឡុងកិច្ចប្រជុំមិនបើកចំហមួយនៅការិយាល័យលោកនាយករដ្ឋមន្ត្រីរូបនេះ កាលពីព្រឹកម្សិលមិញ ដោយ ហ៊ុន សែន បានព្រមានថា ខ្លួននឹងប្រគល់អាសនៈសភារបស់គណបក្សសង្គ្រោះជាតិឲ្យគណបក្សតូចៗ ប្រសិនបើគណបក្សប្រឆាំងនេះបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។
..............
បញ្ជាក់៖ សូមសាកមើលទៅ បើប្រជាជនខ្មែរយល់ព្រម តាមលោក?

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានហៅការព្រមានរបស់លោក ហ៊ុន សែន អំពីការបែងចែកអាសនៈរបស់គណបក្សនេះឲ្យគណបក្សផ្សេងថា ជាទង្វើមិនស្របច្បាប់ និង “ ហួសសម័យ”។ លោក យឹម សុវណ្ណ បានថ្លែងថា “ សូមឲ្យគាត់សាកមើលទៅ។ ខ្ញុំចង់ឲ្យគាត់សាកមើល ហើយអ្នកអាចសួរអ្នកបោះឆ្នោតចំនួនបីលាននាក់ទៅមើលថា តើនឹងមានអ្វីកើតឡើង បើគាត់ព្យាយាមបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិឲ្យគណបក្សផ្សេងនោះ។ តើអ្នកបោះឆ្នោតព្រមឬអត់ ហើយចុះយុវជនរាប់លាននាក់យល់ព្រមឬអត់?”។

អានព័តមានបន្ថែម៖http://www.cambodiadailykhmer.com/news/3743/


0 comments:

Blog Archive