skip to main |
skip to sidebar
.........................................
យើងខ្ញុំជាប្រជារាស្ត្រសាមាញ្ញ និងជាអ្នកចូលចិត្តលេង ហ្វេសប៊ុក (Facebook players) ផងដែរ។ យើងខ្ញុំសូមតបទៅលោកហ៊ុន សែនវិញថា ប្រសិនបើលោកពិតជាអ្នកស្រឡាញ់ខ្មែរប្រាកដមែននោះ ហើយមានឆន្ទ:ដើម្បីកុំឲ្យសង្គមខ្មែររងនូវការបំពុលនោះ សូមលោកបញ្ឍប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់ក្រុម CWR ដែលបង្កើតឡើងដោយកូនប្រុសច្បងរបស់លោកនោះ។ ក្រុមនេះបានចំណាយនូវថវិការជាតិទាំងស្រុង បែរជាយកមកបំពុលសង្គមជាតិទៅវិញ ដោយក្លែងនូវព័ត៌មានបំផុសបំផុល ញ៉ុះញ៉ុង និងបង្កើតនូវទំព័រក្នុងហ្វេសប៊ុកដូចបេះបិទទៅនឹងខាងបក្សប្រឆាំង ហើយទូរទស្សន៍ក្នុងស្រុកដែលតែងតែលើកជើងលោកឡើងបាត់កៅអីមិនតិចពីសភាក្នុងអណត្តិទី៥នេះ ដោយមានភាពលម្អៀងស្រាប់នោះ បែរមកចោទបក្សប្រឆាំងថាជាអ្នកធ្វើទៅវិញ លោកត្រូវផ្តល់នូវតម្លាភាព និងភាពយុត្តិធម៌មួយជូនដល់បក្សផេ្សងៗឲ្យមានឱកាសក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយឯករាជ្យផង។ លោកត្រូវគិតថា ការដែលលោកផ្សាយព័ត៌មានតែម្ខាងនោះគឺវាពិតជាធ្វើឲ្យលោកធ្លាក់នូវសម្លេងឆ្នោតទៅវិញទេ ព្រោះប្រជាជនឥឡូវមិនល្ងង់នោះទេ ពួកគាត់ចេះបែងចែកស និងខ្មៅច្បាស់ណាស់ គាត់ចេះថ្លឹងថ្លែងនូវអ្វីដែលល្អនិងអាក្រក់ជាងពួកបណ្ឌិតដែលលោកជួលឲ្យមកព្រុះតាមកញ្ចក់ទូរទស្សន៍នោះ។ បើសង្គមខ្មែរយើងមានតម្លាភាព និងយុត្តិធម៌ពិតនោះ ខ្ញុំជេឿជាក់ថា គ្មានអ្នកណាគេចង់តវ៉ាទេ៕
0 comments:
Post a Comment