Thursday, August 1, 2013

បងប្អូនជនរួមជាតិជាទីស្នេហា!



យោងតាមការបូកសរុបលទ្ធផលនៃការបោះឆ្នោតពីគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេស ដោយមិនគិតពីភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ដែលកើតមានមុន និងក្នុងថ្ងៃបោះឆ្នោត បានបង្ហាញយ៉ាងច្បាស់ថា គណបក្សសង្រ្គោះជាតិទទួលជ័យជំនះ ដោយទទួលបានអាសនៈរដ្ឋសភាចំនួនយ៉ាងតិច ៦៣ ដែលលទ្ធផលនេះ ផ្ទុយពីការប្រកាសរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា។
គណបក្សសង្រ្គោះជាតិសូមអំពាវនាវដល់បងប្អូនជនរួមជាតិ មេត្តារងចាំនូវដំណោះស្រាយប្រកបដោយយុត្តិធម៌ ដែលគណបក្សសង្រ្គោះជាតិកំពុងស្នើរឡើង តាមរយៈការបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីធានាលទ្ធផលពិតប្រាកដនៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាកន្លងទៅ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

0 comments:

Blog Archive