skip to main |
skip to sidebar
គោរពជូនលោក ប្រធានសម រង្ស៊ី និងលោកអនុប្រធានកឹម សុខា ប្រធានគណបក្ស សង្រោះជាតិ ។កម្មវត្ថុ:ស្តីពីរបៀបវារះក្នុងការចចារជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា រួមាន : ១.គ្រប់ការចរចាត្រូវតែបើចំហរនិងផ្សព្វផ្សាយជាសាធារណះគ្រប់ប្រព័ន្ឋផ្សព្វផ្សាយនិងមិនអនុញ្ញាត្តិអោយប្រព័ន្ឋផ្សព្វផ្សាយធ្វើការវិភាគឫអត្ថាធិបាយលើចំណុចចរចារឡើយឫសន្និដ្ឋាន ឡើយ ។ ២.ត្រូវស្នើអោយសមសភាព គ ជ ប ត្រូវតែជា សមសភាព ឯករាជ មិននៅក្រោមបក្ស ណា មួយឡើយ ត្រូវបំពេញការដោយឯរាជ អព្យាក្រិត យុត្តិធម៌ តម្លាភាព និង ធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត មាត្រាមួយចំនួន ដោយ អោយ ប្រជាពលរដ្ឋខ្មែរ ធ្វើការចុះឈ្មោះបោះឆ្នោត ឡើងវិញទូទាំងប្រទេស និងចេញកាត បោះឆ្នោត ដោយមានបិតរូបថត ជាសម្គាល ក្នុងករណីបាត់កាត បោះឆ្នោតអ្នកបោះឆ្នោត ត្រូវប្រើអត្តសញ្ញាណប័ណ្ណ ឫ លិខិត្តឆ្លងដែនបាន ។ ត្រូវសំរួសដល់ប្រជាជនដែលរស់នៅតំបន់ណាអោយបានចុះឈ្មោះបោះឆ្នោតតំបន់នោះ ជៀសវាងការធ្វើដំណើរ ចុះឡើងៗ និងត្រូវធ្វើការចុះឈ្មោះបោះឆ្នោត យ៉ាងយូ ៣ ខែ មុនថ្ងៃ បោះឆ្នោតអ្នកបោះឆ្នោតត្រូវមានសញ្ជាតិខ្មែរពីកំណើតនិងជាពលរដ្ឋខ្មែររួមទាំងបេក្ខជនផង ។
៣.អំពីប្រព័ន្ឋពត៌មាន សូមអោយប្រព័ន្ឋ ពត៌មាន ផ្សព្វផ្សាយ អំពីការ អប់រំ អំពី អ្វីជារដ្ឋ និង អ្វី ជាបក្ស ប្រជាធិបតេយ្យ សិទ្ឋិមនុស្ស បុព្វហេតុនៃសន្និសញ្ញាបារីស និង ជៀងវាង ការវាប្រហា បុគ្គល ឫ គណបក្ស ណាមួយក្នុង បំណង ញុះញង់ បង្កើតហិង្សា ឫ បំភ្លៃកាពិត ។បើអាចសូមលោកប្រធាន បង្កើត ទូរទស្សន៏ និងវិទ្យុ អោយបាន ដើម្បើផ្សព្វផ្សាយ គោលការណ៏ដូចបារៀបរាប់ខាងលើ និង ជំរុញ អោយវិទ្យុ RFA , VOA , ABC , បង្កើត ស្ថានីយផ្សាយដូចវិទ្យុក្នុងស្រុកដូច វិទ្យុ បារំាង ដែរ ។
៤.សុំអោយរដ្ឋាភិបាលបង្កើតស្លាប័ន្ថអប់រំអំពីអព្យាក្រិតភាពរបស់មន្រ្តីរាជការសាធរណះហើយរាងរាល៣ខែម្តងមន្រ្តីស្ថាប័ន្ថនេះត្រូវធ្វើរបាយការពីវឌ្ឍន៏ភាពរបស់ស្ថាប័ន្ថនេះជូនរដ្ឋសភាជាតិ ហើយមន្រ្តី នៃស្ថាប័ន្ថ នេះ មិនត្រូវអោយចូលជាសមាជិក គណបក្សណាឡើយ ។
ចំពោះនៅក្នុងគណបក្សសង្រោះជាតិវិញត្រូវបង្កើតអោយមានវិទ្យាស្ថានបណ្តាញសង្គម និងការអប់រំ សកល ។ ត្រូវ បង្កើតអោយមានមេរៀនអំពី facebook ,Skype , Tweeter, ។ល។ ភាសាបរទេស computer មេរៀនពលរដ្ឋវិទ្យា(ច្បាប់ រចនាសម្ព័ន្ឋ រដ្ឋ ប្រជាធិបតេយ្យ សិទ្ឋមនុស្ស អភិវឌ្ឍន៏ជនបទ កសិកម្មជាដើម នៅគ្រប់ខេត្ត និងរាជធានី ) ដោយអញ្ជើញវាគ្មិន ពីអង្កាក្រៅរដ្ឋាភិបាល ជាតិ អន្តរជាតិ និង អ្នកស្ម័ក្រជនជាតិអាមេរិចកាំង មកបង្រៀន។ ខ្ញុំបាទ ឈ្មោះ សៅ សុភាព ជានិស្សិត បរិញ្ញាប័ត្រ និតិសាស្រ្ត និង ជា គ្រូបង្រៀ ផ្នែក ប្រវត្តិសាស្រ្តមានកិត្តិយសជម្រាបឯឧត្តម ថាកាលពីឆ្នាំ២០០៨ ខ្ញុំបាទជាប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី ខណ្ឌ ដូនពេញ ខ្ញុំបាទតែងតែលើក ពីបញ្ហា ការ បង្រៀន face book ដល់ យុវជន តែ ពេលនោះ មិនមាននណាយកចិត្ត ទុកដាក់ឡើយ តែមកដល់ពេលនេះ face book ជាការពេញនិយមរបស់អ្នកគាំទ្រ គណបក្ស សង្រោះជាតិ
ជាទីបញ្ចប់ខ្ញុំបាទ សូមជូនពរ លោកប្រធាន និង លោក អនុប្រធាន ជោគជ័យគ្រប់ភារកិច្ច ។
សូមអរគុណ
0 comments:
Post a Comment