Friday, August 2, 2013

Social News បទ​វិភាគ៖ តើ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នឹង​អាច​ជាប់​គាំង​ឬ​ទេ? Daily News, News, Khmer News, News in Cambodia accident

រដ្ឋ​សភា ៣០៥

Read more!

គណះបក្សសង្រ្គោះជាតិមិនចាប់អារម្មណ៏និងការបែងចែកអំណាចទេ

គណះបក្សសង្រ្គោះជាតិមិនចាប់អារម្មណ៏និងការបែងចែកអំណាចទេ

ភ្នំពេញៈ មន្រ្តីគណបក្សប្រឆាំងកាលពីម្សិលមិញបានបន្តអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងហ្មត់ចត់ទៅលើលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ហើយថ្លែងថា គណបក្សនេះមិនមានចេតនាដើម្បីជួបចរចាជាមួយគណបក្សកាន់អំណាច ពាក់ព័ន្ធនឹងការចែកអំណាចនោះទេ។

ការថ្លែងបែបនេះបានធ្វើ ឡើងមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យមានគណៈកម្មការពីរ ដែលគណៈកម្មការមួយនឹងមើលទៅលើលទ្ធផលនៃការបោះឆ្នោត រីឯគណៈកម្មការមួយទៀតនឹងបើកចរចាពីការបែងចែកអំណាច ខណៈមានពាក្យចចាមអារ៉ាមថា ការចរចាបែបនេះអាចនឹងកើតឡើងបាន។

អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងកាលពីម្សិលមិញថា ៖ «យើងមិនចាប់អារម្មណ៍ [ការពិភាក្សាបែងចែកអំណាចទេ]។ នេះគឺជាពាក្យចចាមអារ៉ាមយើងត្រូវការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនដែលត្រូវគេលុបឈ្មោះចោលសិន»។

កាលពីរសៀលថ្ងៃពុធ លោក យឹម សុវណ្ណ ថ្លែងថា គណបក្សបានទទួលពាក្យពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា ការស្នើសុំឲ្យមានការស៊ើបអង្កេតឯករាជ្យមិនអាចទៅរួចទេ ដោយសារពេលវេលាមិនគ្រប់គ្រាន់ ប៉ុន្តែបានបញ្ជាក់ថា ពួកគេរួមជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និងភាគីដទៃៗទៀតត្រូវអញ្ជើញទៅសង្កេតការណ៍ក្នុងការរាប់ សន្លឹកឆ្នោត។

លិខិតនេះបានធ្វើឡើងស្ទើរតែចំពេលជាមួយនឹងពាក្យសម្តីរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលក្នុងនោះលោកបានថ្លែងថា ប្រសិនបើ គ.ជ.ប អនុញ្ញាតឲ្យមានការស៊ើបអង្កេត លោកនឹងស្វាគមន៍គណៈកម្មការមួយនេះដែលបង្កើតឡើងដោយមានសមាសភាព នៃគណបក្សទាំងពីរនិងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិនិត្យទៅលើអ្វីដែលជាភាពមិនប្រក្រតីនៃការបោះឆ្នោត។

លោក យឹម សុវណ្ណ បន្តថាគណបក្សលោកកំពុងប្រកាន់ជំហររឹងមាំ ចំពោះសំណើដំបូងរបស់ខ្លួនដែលសុំឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដែលរួមបញ្ចូលតំណាងរបស់អង្គការសហប្រជាជាតិ ហើយមិនមែនសម្រាប់តែ «សង្កេតការណ៍ឬតាមដានប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាយតម្លៃបញ្ហានិងវាយតម្លៃផលវិបាកដែលបានប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទាំងមូល»។

អ្នកនាំ ពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផានបានថ្លែងថារហូតមកដល់ពេលនេះមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ អំពីការបង្កើតគណៈកម្មការស៊ើបអង្កេតលើការបោះឆ្នោតនោះ។

លោកបានថ្លែងថា ៖ «ចំពោះរឿងនេះខ្ញុំមិនឮអ្វីពី [គណបក្សប្រឆាំង] ទេ»។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ជាមួយនឹងភាពជាប់គាំងដែលបង្ហាញសញ្ញាតិចតួចនៃភាពកាន់តែខ្សោយទៅៗ គឺគណបក្សសង្គ្រោះជាតិត្រូវបញ្ចប់និងចេញតួលេខរបស់ខ្លួនឲ្យ បានឆាប់តាមដែលអាចធ្វើទៅបាន។

លោក អ៊ូ វីរៈ បន្តទៀតថា៖ «ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតគឺជាផ្នែកងាយស្រួលបំផុត។ គណបក្សប្រឆាំងត្រូវបង្ហាញទម្រង់ ១១០៤ របស់ខ្លួន [តួលេខផ្ទាល់បានពីការិយាល័យបោះឆ្នោតនីមួយៗ] ដើម្បីប្រៀបធៀបជាមួយនឹងទម្រង់របស់ គ.ជ.ប តាមការិយាល័យនីមួយៗនោះហើយ ជាការសំខាន់ ហើយជារឿងងាយស្រួលបំផុតក្នុងការធ្វើបែបនេះ។ ខ្ញុំនឹងមិនបញ្ជាក់ឬបដិសេធការអះអាងរបស់គណបក្សទាំងពីរនោះទេ»។

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សរបស់លោកកំពុងបន្តប្រមូលតួលេខពីភ្នាក់ងារអង្កេតការណ៍ដែលប្រចាំការនៅការិយាល័យបោះឆ្នោតរាប់ម៉ឺនការិយាល័យ ប៉ុន្តែថា ពួកគេបានប្រមូលភ័ស្តុតាងបានគ្រប់គ្រាន់រួចហើយ ដើម្បីបង្ហាញថា គណបក្សបានឈ្នះអាសនៈច្រើនជាងតួលេខបង្ហាញដោយ គ.ជ.ប។

លោកបន្តថា ៖ «វាសំខាន់ត្រូវឲ្យមានការបង្កើតគណៈកម្មការមួយដើម្បីឲ្យយើងអាចទៅ គ.ជ.ប និយាយបង្ហាញថា តួលេខទាំងនេះបានមកពីណា? សូមរាប់ទាំងអស់គ្នាជាពិសេសនៅក្នុងខេត្តទាំងនេះ [ជាកន្លែងដែលយើងឃើញមានបញ្ហា]»។

ដោយធ្វើនៅកន្លែងផ្សេងៗគ្នាភ័ស្តុតាងដែលសន្មតដោយគណបក្ស សង្គ្រោះជាតិ ទំនងជានឹងចេញក្នុងពេលឆាប់ៗនេះ។ នៅក្នុងការបង្ហាញនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្ហាញទម្រង់តាមដានការបោះឆ្នោតលេខ ១១០៤ ដែលគាំទ្រទៅលើការបង្ហាញថា គ.ជ.ប បានបំប៉ោងការរាប់សន្លឹកឆ្នោតរបស់គណបក្សតូចៗនៅ ការិយាល័យមួយ ដោយថ្លែងថា ខ្លួនមានភ័ស្តុតាងគ្រប់គ្រាន់នៃអំពើក្លែងបន្លំដោយ គ.ជ.ប នោះ ដែលបានធ្វើឲ្យប៉ះពាល់ទៅលើការបោះឆ្នោត។

តាមការដាក់បង្ហាញលើទំព័រ ហ្វេសប៊ុក នោះថា៖ «ភ័ស្តុតាងស្រដៀងគ្នាអាច រកឃើញផងដែរនៅការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេស»។

លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលការលើកឡើងដែលថា មានការក្លែងបន្លំបែបនេះ ហើយបានហៅការលើកឡើងនេះថា គ្មានមូលដ្ឋានច្បាស់លាស់៕

ប្រភពពីភ្នំពេញប៉ូស្តិ៏

ភាពមិនប្រក្រតី មានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ។

ភាពមិនប្រក្រតី មានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ។
Video produced by The Phnom Penh Post and posted on YouTube.

Read more!

គណបក្សសង្រ្គោះជាតិបដិសេធពាក្យចចាមអារ៉ាម

គណបក្សសង្រ្គោះជាតិបដិសេធពាក្យចចាមអារ៉ាម និងលិខិតអនាមិក បំពុលបរិយាកាសសង្គម (ដោយបក្សប្រជាជន) ... ឆ្ងល់ហេតុអ្វីរដ្ឋាភិបាលចាំផ្ទះមិនប្រកាសចាប់ខ្លួនអ្នកក្លែងឯកសារទៀត?

CNRP denies rumor and denounces forgery with an intent to destabilize the post-election periods.

Like ·  ·  · about an hour ago · 

Read more!

ខ្ញុំ កឹម សុខា

ខ្ញុំ កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងអស់ សូមសន្យា យើងនឹងបំពេញបំណងបងប្អូន ដើម្បីផ្លាស់ប្ដូរឲ្យបានជាដាច់ខាត។ ខ្ញុំដឹងថា បងប្អូនធ្វើការលះបង់ខ្ពស់ណាស់ធ្វើដំណើរចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ម៉ូតូខ្លួនឯង សាំងខ្លួនឯង ពេលវេលាខ្លួនឯង។ បងប្អូនខ្លះក្រីក្រ បានលក់មាន់លក់ទា លក់ស្រូវអង្ករ ដើម្បីមកចូលរួមដណ្ដើមអំណាចជូនខ្លួនឯងវិញ។ ដូច្នេះ ការលះបងបងប្អូននេះ គឺដើម្បីសង្រ្គោះជាតិ។ 

Read more!

សារពីយុវជន៖ សារព្រមានជូនចំពោះលោក ហ៊ុន សែន

.........................................
យើងខ្ញុំជាប្រជារាស្ត្រសាមាញ្ញ និងជាអ្នកចូលចិត្តលេង ហ្វេសប៊ុក (Facebook players) ផងដែរ។ យើងខ្ញុំសូមតបទៅលោកហ៊ុន សែនវិញថា ប្រសិនបើលោកពិតជាអ្នកស្រឡាញ់ខ្មែរប្រាកដមែននោះ ហើយមានឆន្ទ:ដើម្បីកុំឲ្យសង្គមខ្មែររងនូវការបំពុលនោះ សូមលោកបញ្ឍប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់ក្រុម CWR ដែលបង្កើតឡើងដោយកូនប្រុសច្បងរបស់លោកនោះ។ ក្រុមនេះបានចំណាយនូវថវិការជាតិទាំងស្រុង បែរជាយកមកបំពុលសង្គមជាតិទៅវិញ ដោយក្លែងនូវព័ត៌មានបំផុសបំផុល ញ៉ុះញ៉ុង និងបង្កើតនូវទំព័រក្នុងហ្វេសប៊ុកដូចបេះបិទទៅនឹងខាងបក្សប្រឆាំង ហើយទូរទស្សន៍ក្នុងស្រុកដែលតែងតែលើកជើងលោកឡើងបាត់កៅអីមិនតិចពីសភាក្នុងអណត្តិទី៥នេះ ដោយមានភាពលម្អៀងស្រាប់នោះ បែរមកចោទបក្សប្រឆាំងថាជាអ្នកធ្វើទៅវិញ លោកត្រូវផ្តល់នូវតម្លាភាព និងភាពយុត្តិធម៌មួយជូនដល់បក្សផេ្សងៗឲ្យមានឱកាសក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយឯករាជ្យផង។ លោកត្រូវគិតថា ការដែលលោកផ្សាយព័ត៌មានតែម្ខាងនោះគឺវាពិតជាធ្វើឲ្យលោកធ្លាក់នូវសម្លេងឆ្នោតទៅវិញទេ ព្រោះប្រជាជនឥឡូវមិនល្ងង់នោះទេ ពួកគាត់ចេះបែងចែកស និងខ្មៅច្បាស់ណាស់ គាត់ចេះថ្លឹងថ្លែងនូវអ្វីដែលល្អនិងអាក្រក់ជាងពួកបណ្ឌិតដែលលោកជួលឲ្យមកព្រុះតាមកញ្ចក់ទូរទស្សន៍នោះ។ បើសង្គមខ្មែរយើងមានតម្លាភាព និងយុត្តិធម៌ពិតនោះ ខ្ញុំជេឿជាក់ថា គ្មានអ្នកណាគេចង់តវ៉ាទេ៕

Read more!

សារពីយុវជន៖ សូមជនរួមជាតិពិចារ!

Read more!

បើបក្សប្រជាជនចាញ់ឆ្នោតមែន

បើបក្សប្រជាជនចាញ់ឆ្នោតមែន តើអាចមានសង្គ្រាមទេ ក្នុងខណៈពេលដែល បក្សប្រឆាំងគ្មានអាវុធសោះ និងក៏មិនចង់តបតដោយហឹង្សាឡើយនោះ? If CCP lose, will the war happen while opposition does not have any weapon and they also never want to fight.

Read more!

ទទក

ប្រតិភូគណបក្សសង្គ្រោះជាតិចូលគាល់ព្រះមហាក្សត្រ
លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ដឹកនាំប្រតិភូគណបក្សសង្គ្រោះជាតិចូលគាល់ព្រះមហាក្សត្រ, ព្រះមហាក្សត្រិយានី ព្រះវររាជមាតាជាតិខ្មែរ និងគោរពព្រះបរមអដ្ឋិ

https://www.facebook.com/page.Khmerworld.com.kh

Read more!

ហ៊ុន សែន ៖ បក្សសង្គ្រោះជាតិនឹងបាត់បង់អាសនៈសភា

.............................
លោក វ៉ូលហ្គាំង ម៉ូស័រ (WolfgangMoser) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានឲ្យដឹងបានឲ្យដឹងថា លោក ហ៊ុន សែន បានស្នើឲ្យលោកផ្ញើសារនេះបន្តទៅគណបក្សសង្គ្រោះជាតិ អំឡុងកិច្ចប្រជុំមិនបើកចំហមួយនៅការិយាល័យលោកនាយករដ្ឋមន្ត្រីរូបនេះ កាលពីព្រឹកម្សិលមិញ ដោយ ហ៊ុន សែន បានព្រមានថា ខ្លួននឹងប្រគល់អាសនៈសភារបស់គណបក្សសង្គ្រោះជាតិឲ្យគណបក្សតូចៗ ប្រសិនបើគណបក្សប្រឆាំងនេះបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។
..............
បញ្ជាក់៖ សូមសាកមើលទៅ បើប្រជាជនខ្មែរយល់ព្រម តាមលោក?

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានហៅការព្រមានរបស់លោក ហ៊ុន សែន អំពីការបែងចែកអាសនៈរបស់គណបក្សនេះឲ្យគណបក្សផ្សេងថា ជាទង្វើមិនស្របច្បាប់ និង “ ហួសសម័យ”។ លោក យឹម សុវណ្ណ បានថ្លែងថា “ សូមឲ្យគាត់សាកមើលទៅ។ ខ្ញុំចង់ឲ្យគាត់សាកមើល ហើយអ្នកអាចសួរអ្នកបោះឆ្នោតចំនួនបីលាននាក់ទៅមើលថា តើនឹងមានអ្វីកើតឡើង បើគាត់ព្យាយាមបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិឲ្យគណបក្សផ្សេងនោះ។ តើអ្នកបោះឆ្នោតព្រមឬអត់ ហើយចុះយុវជនរាប់លាននាក់យល់ព្រមឬអត់?”។

អានព័តមានបន្ថែម៖http://www.cambodiadailykhmer.com/news/3743/

Read more!

Thursday, August 1, 2013

ចៅហ្វាយនៅហាណូយ អបអរសាទរ អាយ៉ង នៅភ្នំពេញ

--------------------
ភ្នំពេញ: គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានផ្ញើសារលិខិត ជូនចំពោះគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាដែលជាបក្សនយោបាយខ្មែរបង្កើតដោយថា្នក់ដឹកនាំគឺលោក ហូ ជីមិញ កាលពីឆ្នាំ ១៩៥១ ដើម្បីសំដែងនូវអំណរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ (ដោយលួចបន្លំ) នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា។

សារលិខិតដែលចុះថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៣ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា" ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតសកលើកទី ៥ ប្រកបដោយជោគជ័យ ហើយគណបក្សប្រជាជនកម្ពុជា ជាបងប្អូន ដណ្តើមបានជ័យជម្នះ "។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា " ប្រកបដោយមនោសញ្ចេតនាភាតរៈ ស្មារតីសមមិត្តដ៏ជិតស្និទ្ធ បក្សកុម្មុយនីស្ដវៀតណាម និងប្រជាជនវៀតណាម សូមជូនពរសព្ទសាធុការពរដល់បក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ជាបងប្អូន "។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់ថា " យើងខ្ញុំមានជំនឿជឿជាក់ថា អាណត្តិសភាថ្មី ដែលមានគណបក្សប្រជាជនកម្ពុជា ជាស្នូល នឹងបន្តដឹកនាំប្រជាជនកម្ពុជា ជម្នះបានរាល់ការលំបាក ដណ្តើមបានជាបន្តទៀតនូវសមិទ្ធផលថ្មីៗ និងធំធេងថែមទៀត ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងកសាងដោយជោគជ័យ ប្រទេសកម្ពុជាមួយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម "។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សូមប្រសិទ្ធពរជូនចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ សភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ស្រស់បំព្រងជានិច្ច ឋិតឋេរចីកាល៕

Read more!

ពាក្យចាស់និយាយថា៖«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»

...................
រៀនទទួលយកការបោកប្រាស់ពីឪពុក និងចាប់ផ្តើមរៀនគំរាមតិចៗដូចឪពុកដែរហើយ...
See Translation

Read more!

សូមជួយប្រាប់ដល់ CNRP. the way NEC steal the votes.

ឯណាទៅយុត្តិធម៌ របស់គជប។ នេះគឺលួចត្រង់តែម្តង។ជួយshare និង Like អោយបាន១លានបងប្អូន។។

Read more!

សារពីយុវជនៈ ស៊ីភីភី កំពុងបំភ្លៃ

.................
បណ្ឌិតមុខក្មូតកំពុងព្រុសក្នុងបុស្តិ៍បាយ័នថា ប្រជាជនខ្មែរកំពុងខកចិត្តដែលបានគាំ
ទ្រ និងបោះឆ្នោតឲ្យសង្គ្រោះជាតិ។ សូមលោកកុំវិភាគបំភ្លៃការពិត ឬប្រឌិតមកនិយាយ ដើម្បីឲ្យគេហៅថា បណ្ឌិតនោះ គឹខ្មែរមានមោនភាពណាស់ពេលនេះ ដែលបានបោះឆ្នោតគាំទ្របក្សសង្គ្រោះជាតិ ហើយបានឈ្នះសម្លេងយ៉ាងលើសលប់នោះ។ អ្វីដែលខ្មែរនឹងខកចិត្តនោះ បើប្រធានបក្សសង្គ្រោះជាតិព្រមចរចារចែកអំណាចឲ្យហ៊ុន សែន និង cpp ដែលចាញ់ឆ្នោតយ៉ាងអាម៉ាស់នោះ។ បើធ្វើដូច្នេះមែន CNRP និងមានវាសនា មិនខុសពី FUNCINPEC ទេ ហើយខ្មែរនឹងរងទុក្ខវេទនាគ្មានថ្ងៃបញ្ចប់។ 
Note បើបងចង់មើល TV Khmer live បងអាច download តាម Play Store (Android) Khmer Channels មានគ្រប់បុស្តិ័ អត់តែ CNT MyTV ing CNC ទេ។
Read more!

សារពីយុវជន

Read more!

បងប្អូនជនរួមជាតិជាទីស្នេហា!

យោងតាមការបូកសរុបលទ្ធផលនៃការបោះឆ្នោតពីគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេស ដោយមិនគិតពីភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ ដែលកើតមានមុន និងក្នុងថ្ងៃបោះឆ្នោត បានបង្ហាញយ៉ាងច្បាស់ថា គណបក្សសង្រ្គោះជាតិទទួលជ័យជំនះ ដោយទទួលបានអាសនៈរដ្ឋសភាចំនួនយ៉ាងតិច ៦៣ ដែលលទ្ធផលនេះ ផ្ទុយពីការប្រកាសរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា។
គណបក្សសង្រ្គោះជាតិសូមអំពាវនាវដល់បងប្អូនជនរួមជាតិ មេត្តារងចាំនូវដំណោះស្រាយប្រកបដោយយុត្តិធម៌ ដែលគណបក្សសង្រ្គោះជាតិកំពុងស្នើរឡើង តាមរយៈការបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីធានាលទ្ធផលពិតប្រាកដនៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាកន្លងទៅ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

Read more!

លោក សម រង្សីុ និង លោក កឹម សុខា

គណះប្រតិភូគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្សីុ និង លោក កឹម សុខា ចូលគោរពព្រះវិញ្ញាណក្ខន្ធ័ព្រះបាទព្រះនរោត្តម សីហនុ និង ចូលគាល់ព្រះមហាក្សត្រ និងសម្តេច ព្រះមហាក្សត្រី ។
Aug 2, 2013 4:17am
គណះប្រតិភូគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្សីុ និង លោក កឹម សុខា ចូលគោរពព្រះវិញ្ញាណក្ខន្ធ័ព្រះបាទព្រះនរោត្តម សីហនុ និង ចូលគាល់ព្រះមហាក្សត្រ និងសម្តេច ព្រះមហាក្សត្រី ។
Length: 6:43

Read more!

ព្រះរាជាណាច ក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

គោរពជូន
លោក ប្រធានសម រង្ស៊ី និងលោកអនុប្រធានកឹម សុខា ប្រធានគណបក្ស សង្រោះជាតិ ។
កម្មវត្ថុ:ស្តីពីរបៀបវារះក្នុងការចចារជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា រួមាន : 
១.គ្រប់ការចរចាត្រូវតែបើចំហរនិងផ្សព្វផ្សាយជាសាធារណះគ្រប់ប្រព័ន្ឋផ្សព្វផ្សាយនិងមិនអនុញ្ញាត្តិអោយប្រព័ន្ឋផ្សព្វផ្សាយធ្វើការវិភាគឫអត្ថាធិបាយលើចំណុចចរចារឡើយឫសន្និដ្ឋាន ឡើយ ។ 
២.ត្រូវស្នើអោយសមសភាព គ ជ ប ត្រូវតែជា សមសភាព ឯករាជ មិននៅក្រោមបក្ស ណា មួយឡើយ ត្រូវបំពេញការដោយឯរាជ អព្យាក្រិត យុត្តិធម៌ តម្លាភាព និង ធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត មាត្រាមួយចំនួន ដោយ អោយ ប្រជាពលរដ្ឋខ្មែរ ធ្វើការចុះឈ្មោះបោះឆ្នោត ឡើងវិញទូទាំងប្រទេស និងចេញកាត បោះឆ្នោត ដោយមានបិតរូបថត ជាសម្គាល ក្នុងករណីបាត់កាត បោះឆ្នោតអ្នកបោះឆ្នោត ត្រូវប្រើអត្តសញ្ញាណប័ណ្ណ ឫ លិខិត្តឆ្លងដែនបាន ។ ត្រូវសំរួសដល់ប្រជាជនដែលរស់នៅតំបន់ណាអោយបានចុះឈ្មោះបោះឆ្នោតតំបន់នោះ ជៀសវាងការធ្វើដំណើរ ចុះឡើងៗ និងត្រូវធ្វើការចុះឈ្មោះបោះឆ្នោត យ៉ាងយូ ៣ ខែ មុនថ្ងៃ បោះឆ្នោតអ្នកបោះឆ្នោតត្រូវមានសញ្ជាតិខ្មែរពីកំណើតនិងជាពលរដ្ឋខ្មែររួមទាំងបេក្ខជនផង ។
៣.អំពីប្រព័ន្ឋពត៌មាន សូមអោយប្រព័ន្ឋ ពត៌មាន ផ្សព្វផ្សាយ អំពីការ អប់រំ អំពី អ្វីជារដ្ឋ និង អ្វី ជាបក្ស ប្រជាធិបតេយ្យ សិទ្ឋិមនុស្ស បុព្វហេតុនៃសន្និសញ្ញាបារីស និង ជៀងវាង ការវាប្រហា បុគ្គល ឫ គណបក្ស ណាមួយក្នុង បំណង ញុះញង់ បង្កើតហិង្សា ឫ បំភ្លៃកាពិត ។បើអាចសូមលោកប្រធាន បង្កើត ទូរទស្សន៏ និងវិទ្យុ អោយបាន ដើម្បើផ្សព្វផ្សាយ គោលការណ៏ដូចបារៀបរាប់ខាងលើ និង ជំរុញ អោយវិទ្យុ RFA , VOA , ABC , បង្កើត ស្ថានីយផ្សាយដូចវិទ្យុក្នុងស្រុកដូច វិទ្យុ បារំាង ដែរ ។
៤.សុំអោយរដ្ឋាភិបាលបង្កើតស្លាប័ន្ថអប់រំអំពីអព្យាក្រិតភាពរបស់មន្រ្តីរាជការសាធរណះហើយរាងរាល៣ខែម្តងមន្រ្តីស្ថាប័ន្ថនេះត្រូវធ្វើរបាយការពីវឌ្ឍន៏ភាពរបស់ស្ថាប័ន្ថនេះជូនរដ្ឋសភាជាតិ ហើយមន្រ្តី នៃស្ថាប័ន្ថ នេះ មិនត្រូវអោយចូលជាសមាជិក គណបក្សណាឡើយ ។
ចំពោះនៅក្នុងគណបក្សសង្រោះជាតិវិញត្រូវបង្កើតអោយមានវិទ្យាស្ថានបណ្តាញសង្គម និងការអប់រំ សកល ។ ត្រូវ បង្កើតអោយមានមេរៀនអំពី facebook ,Skype , Tweeter, ។ល។ ភាសាបរទេស computer មេរៀនពលរដ្ឋវិទ្យា(ច្បាប់ រចនាសម្ព័ន្ឋ រដ្ឋ ប្រជាធិបតេយ្យ សិទ្ឋមនុស្ស អភិវឌ្ឍន៏ជនបទ កសិកម្មជាដើម នៅគ្រប់ខេត្ត និងរាជធានី ) ដោយអញ្ជើញវាគ្មិន ពីអង្កាក្រៅរដ្ឋាភិបាល ជាតិ អន្តរជាតិ និង អ្នកស្ម័ក្រជនជាតិអាមេរិចកាំង មកបង្រៀន។ ខ្ញុំបាទ ឈ្មោះ សៅ សុភាព ជានិស្សិត បរិញ្ញាប័ត្រ និតិសាស្រ្ត និង ជា គ្រូបង្រៀ ផ្នែក ប្រវត្តិសាស្រ្តមានកិត្តិយសជម្រាបឯឧត្តម ថាកាលពីឆ្នាំ២០០៨ ខ្ញុំបាទជាប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី ខណ្ឌ ដូនពេញ ខ្ញុំបាទតែងតែលើក ពីបញ្ហា ការ បង្រៀន face book ដល់ យុវជន តែ ពេលនោះ មិនមាននណាយកចិត្ត ទុកដាក់ឡើយ តែមកដល់ពេលនេះ face book ជាការពេញនិយមរបស់អ្នកគាំទ្រ គណបក្ស សង្រោះជាតិ
ជាទីបញ្ចប់ខ្ញុំបាទ សូមជូនពរ លោកប្រធាន និង លោក អនុប្រធាន ជោគជ័យគ្រប់ភារកិច្ច ។
សូមអរគុណ 

Read more!

ចាត់ដំបង៖ ហេតុអ្វីចលនាទ័ពមានរហូតប៉ុន្មានថ្ងៃនេះ?

Photo: ចាត់ដំបង៖ ហេតុអ្វីចលនាទ័ពមានរហូតប៉ុន្មានថ្ងៃនេះ?

Read more!

យុទ្ធសាស្រ្តឈ្នះៗរបស់លោក ហ៊ុន សែន ក្លាយជា យុទ្ធសាស្រ្តចាញ់ៗ ៖

ជាការពិតណាស់តាមរយៈការបោះឆ្នោតនិតិកាលទី៥នេះ គេសង្កេតឃើញថាកន្លែងដែលសម្តេចទាំងបី និង កន្លែងដែលកូនលោកធំទាំងឡាយឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តត្រូវបានចាញ់ឆ្នោតយា៉ងអាមា៉ស់បំផុត។ ការបរាជ័យ...

Read more!

Sea Samut's video.

ជ្ញើជូនបងប្អូនLDP ទាំងអស់ស្តាប់កំសាន្ត បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបថម ។ Nothing more than LDP's feeling.

Read more!

សកលវិទ្យាល័យបញ្ញាជាតិ ឬសកលវិទ្យាល័យបញ្ញាគាំទ្រចោរ?

.....................
ឲ្យតែមានសកលវិទ្យល័យធន់នេះឲ្យច្រើនបន្តិចទៅ ជាតិនឹងរលាយ មិនខាន....
Photo: សកលវិទ្យាល័យបញ្ញាជាតិ ឬសកលវិទ្យាល័យបញ្ញាគាំទ្រចោរ?
.....................
 ឲ្យតែមានសកលវិទ្យល័យធន់នេះឲ្យច្រើនបន្តិចទៅ ជាតិនឹងរលាយ មិនខាន....

Read more!

សារពីយុវជន

Read more!

សារពីយុវជន

Photo: សារពីយុវជន

Read more!

ទស្សនៈ

ទស្សនៈ
..........
ខ្ញុំយល់ថា នៅពេលនេះអ្វីដែល CNRP ត្រូវធ្វើគឺ ទាមទារឲ្យប្រជាជាពលរដ្ឋជាងមួយលាននាក់ ដែលមិនបាន បោះឆ្នោត និងត្រូវគេបោះជំនួស បានបោះឆ្នោតឡើងវិញ ព្រមទាំងយកម្លេងដែលគ ជ  ប លួចបន្លំតួលេខមកវិញ មិនមែនចរចារផ្នែកនយោបាយ ជាមួយ ហ៊ុន សែន ទេ ។

លោក ហ៊ុន សែន អត់មានគោលនយោបាយថ្មីទៀតទេ ក្រៅពីបំភ័យសង្រ្គាមដដែល Is CNRP Win Pol Pot Come?

✶✶✶✶✶✶✶✶✶✶✶✶✶
លោក ហ៊ុន សែន កំពុងប្រើប្រាស់ របៀបឃោសនា បែបបង្កាច់បង្ខូច អ្នកដទៃ និងបំភិតបំភ័យពលរដ្ឋឯងថា បើបក្សសង្រ្គោះជាតិឈ្នះ នឹងកើតមាន របបខ្មែរក្រហមឡើងវិញ។ តើលោកអ្នកយល់យ៉ាងណា ពីពាក្យសម្តីរបស់គាត់? សូមស្តាប់ និងចូលរួមចែករំលែកទាំងអស់គ្នា។

Read more!

A or B ?

Pls LIKE & Comment now
A or B ?
Pls LIKE & Comment now

Read more!

Blog Archive