Saturday, September 14, 2013

ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ នឹង​ជួប​គ្នា​ម្តងទៀត​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជួប​គ្នា​ជាថ្មី នៅ​ថ្ងៃ​ទី​ចន្ទ សប្តាហ៍​ក្រោយ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​​បន្តទៀត​។​

​ការប្រកាស​ជំនួប​នេះ ធ្វើឡើង​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំងពីរ បាន​ជួបគ្នា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា នៅ ថៃ្ង​ទី​១៦ កញ្ញា វេលា​ម៉ោង​៩​ព្រឹក នឹង​មាន​ការប្រជុំ​កំពូល​មួយ​ទៀត រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​នៅ​មន្ទីរ​រដ្ឋសភាជាតិ​។ លោក​បញ្ជាក់ថា គណ​:​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ មាន​៦​រូប រួម​មាន​: ១-​លោក​ប្រធាន សម រង្ស៊ី ២- អនុប្រធាន កឹម សុខា ៣-​លោក ប៉ុល ហំ​ម ៤-​លោក យឹម សុវណ្ណ ៥-​លោក អេង ឆៃអ៊ាង និង​៦-​លោក គួ​យ ប៊ុន​រឿន​។​ លោកយឹម សុវណ្ណ មិនបានបញ្ជាក់ពីរបៀបវារៈនៃការចរចានោះទេ តែលោក ស ខេង បានបញ្ជាក់ប្រាប់VODថា ការ​ចរចានោះ គឺទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា។
​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​ឆ្លើយតប​ភ្លាមៗ​ថា​តើ​ថ្នាក់ដឹកនាំ​ណាខ្លះ នឹង​ចូលរួម​ក្នុង​ការប្រជុំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។
​ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី មាន​ព្រះបន្ទូល​ណែនាំ​ឲ្យ​គណបក្ស​ទាំង​ពីរ សហការ​គ្នា​ប្រកបដោយ​ស្មារតី​យោគយល់ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​សំខាន់ ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម សម្រាប់​ជា​ប្រយោជន៍​របស់​ជាតិ​។​ព្រះអង្គ មាន​ព្រះបន្ទូល​បន្ថែមថា ការបោះឆ្នោត ប្រព្រឹត្តទៅ​ដោយ​ត្រឹមត្រូវ ហើយ​អំពាវនាវ​ឲ្យ​គណបក្ស​ទាំង​ពីរ គោរព​បំណងប្រាថ្នា​របស់​ពលរ​រដ្ឋ ដែល​ចង់បាន​សេចក្តីសុខ និង​សន្តិភាព​ ហើយដោះស្រាយបញ្ហាដែលនៅសេសសល់។
​ក្នុងជំនួប​ប្រមាណ​ជា​២០​នាទី ដែល​ជា​ជំនួប​ផ្លេកបន្ទោរ ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ ព្រះមហាក្សត្រ ក៏​បាន​ប្រគល់​លិខិត​កោះ​អញ្ជើញ​ទៅ​គណបក្ស​ទាំង​ពីរ ដើម្បី​ហៅ​តំណង​រាស្ត្រ​ទាំងអស់ ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​ខាង​មុខ​នេះ​។​
​អ្នកនាំពាក្យ​របស់​គណ​បក​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា ការចរចា​នេះ មិន​មាន​លទ្ធផល​ធុំដុំ​ទេ តែ​ជា​ជំហាន​វិជ្ជមាន​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានទូល​ព្រះមហាក្សត្រ​ដោយផ្ទាល់ ដោយ​សង្ឃឹមថា ព្រះអង្គ​នឹង​មាន​ព្រះរាជតម្រិះ​ដ៏​ត្រឹមត្រូវ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។​
​លោក យឹម សុវណ្ណ មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​លិខិត​ពី​ព្រះ​មហា​ក្សត្រ  ដោយ​នឹង​ចែក​លិខិត​កោះហៅ​ប្រជុំ​ទៅ​តំណាងរាស្ត្រ​និមួយៗ តែ​ជំហរ​នៃ​ការចូលរួម​ប្រជុំ មិនទាន់​អាច​កំណត់​បាន​។​លោក​​បន្ត​ថា ព្រះមហាក្សត្រ បាន​ជម្រាប​ពី​គោលបំណង​នៃ​ការប្រជុំ គឺ​ដើម្បី​ឲ្យ​គណបក្ស​ទាំង​ពីរ​ជួបជុំគ្នា ក្នុង​ការស្វែងរក​ដំណោះស្រាយ​។ តែ​គណ​បក្ស​សង្គ្រោះ​ជាតិ បដិសេធ​នឹង​ការទទួលស្គាល់​អាសនៈ​ដ​ដែល​៕

0 comments:

Blog Archive