យុវជនមួយក្រុម រំខានការសាងសង់រោងសម្រាប់ធ្វើមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។
១៤-កញ្ញា-២០១៣៖ រោងសម្រាប់ធ្វើមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ RFA/Den Ayuthyea
យុវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាប្រមាណជាង ១០នាក់ បាននាំគ្នាទៅហាមប្រាមរារាំង ក្នុងបំណងរុះរើតង់របស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរៀបចំសង់ឡើងនៅទីលានប្រជាធិបតេយ្យ។ ក្រុមយុវជនទាំងនោះ បានអះអាងថា ថ្នាក់លើរបស់ពួកគេបានប្រាប់អោយចុះទៅរុះរើតង់របស់បក្សសង្គ្រោះជាតិ។ ប៉ុន្តែ ពួកគេត្រូវសកម្មជន និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បណ្ដេញទៅតាំងពីព្រឹកព្រលឹម ថ្ងៃទី១៤ ខែកញ្ញា។ សកម្មជន និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាង ១០០នាក់ បាននាំគ្នាសង់រោងសម្រាប់ធ្វើមហាបាតុកម្មរបស់ក្រុមខ្លួន។ រោងសម្រាប់ពិធីនោះទំហំទទឹងជាង ១០ម បណ្ដោយជាង ១០០ម៉ែត្រ ប្រើប្រាស់ដើម្បីការពារកម្ដៅ និងភ្លៀង។
ទាក់ទិនដល់ការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ សាលារាជធានីភ្នំពេញ បានជូនដំណឹងថា អាជ្ញាធរអនុញ្ញាតអោយគណបក្សនេះធ្វើបាតុកម្មក្នុងរយៈពេលតែមួយថ្ងៃ គឺថ្ងៃទី១៥ ខែកញ្ញា ដែលខុសពីការគ្រោងទុករបស់គណបក្សនេះ ថានឹងធ្វើក្នុងរយៈពេល ៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា។
សូមរង់ចាំស្ដាប់ និងអានព័ត៌មានបន្ថែម…
0 comments:
Post a Comment